អត្ថបទសង្ខេប អង្គការអន្តរជាតិខាងការងារ

រលកសមុទ្រដ៏ធំធេង៖ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះពលករនេសាទនៅអាស៊ីអាគ្នេយ៍

ការសិក្សាខ្លីស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះពលករក្នុងឧស្សាហកម្មនេសាទនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលផ្តោតសំខាន់ចំពោះផលប៉ះពាល់លើពលករនេសាទ។

Briefing note | 22 September 2022
រលកសមុទ្រដ៏ធំធេង៖ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំពោះពលករនេសាទនៅអាស៊ីអាគ្នេយ៍ បានបង្ហាញអោយឃើញអំពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងទៅលើពលករនេសាទ និងកែច្នៃអាហារសមុទ្រពីជំងឺកូវីដ-១៩ ដែលពួកគាត់ត្រូវបានដកចេញពីកម្មវិធីជួយសង្គ្រោះរបស់រដ្ឋាភិបាល ការការពារសុវត្ថិភាពសង្គម និងអត្ថប្រយោជន៍ពេលបាត់បង់ការងារក្នុងកំឡុងពេលមានវិបត្តិ។

ការសិក្សាខ្លីនេះបានបង្ហាញខ្លះៗអំពីមូលហេតុដែលពលករត្រូវបាន “មើលរំលង” ដោយដាក់ចេញនូវគោលនយោបាយដែលដាក់កំហិតយ៉ាងខ្លាំងចំពោះសេរីភាពក្នុងការធ្វើដំណើរ ឬកន្លែងធ្វើការងាររបស់ពួកគេនៅលើនាវានេសាទដែលមានការលំបាកក្នុងការចុះតាមដាន។